លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះដឹកនាំបញ្ជាផ្ទាល់ ដឹកនាំកម្លាំង ធ្វើការពន្លត់អគ្គិភ័យដែលកើតឡើងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះដឹកនាំបញ្ជាផ្ទាល់ ដឹកនាំកម្លាំង ធ្វើការពន្លត់អគ្គិភ័យដែលកើតឡើងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះដឹកនាំបញ្ជាផ្ទាល់ ដឹកនាំកម្លាំង ធ្វើការពន្លត់អគ្គិភ័យដែលកើតឡើងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តកើតហេតុ ថ្ងៃទី០៣ ខែមីនា  ឆ្នាំ២០២៣ វេលា ១២:០០នាទី រំលងអធ្រាត្រ នៅចំណុចកើតហេតុ មុខផ្សារគគីរ ស្ថិតក្នុងភូមិគគីរ  ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ក្រោយកើតហេតុភាគីរថយន្តរត់គេចខ្លួន។


សម្ភារខូចខាតរួមមានៈ

១/រថយន្ត ០៣គ្រឿង

២/យ៉ាបផ្ទះ ប្រជាពលរដ្ឋ ៦

៣/យ៉ាប រោងផ្សាររបស់បងប្អូន អាជីវករ មួយចំនួន


សភាពរឿងហេតុ

នៅថ្ងៃ០៣ ខែមីនា  ឆ្នាំ២០២៣ វេលាម៉ោង ១២:០០នាទី មានរថយន្តសណ្ដោងទូរកុងតឺន័រ១គ្រឿង បើកបរ ដោយជនមិនស្គាល់ អត្តសញ្ញាណ ដែលបើកពីអ្នកលឿង ទៅភ្នំពេញ បើកដល់ចំណុចកើតហេតុស្រាប់តែបានបុកនឹងរថយន្តសណ្តោងទូរកុងតឺន័រ០១ទៀតឈប់ចតហូប បបរ នៅមុខផ្សារគគីរ  បណ្ដាលអោយ រថយន្តកុងតឺន័រ ដែលចតអែបខាងនោះក្រឡាប់ទៅម្ខាង សង្កត់លើ រថយន្តតូច១គ្រឿងទៀតដែលចតនៅចញ្ចើមផ្លូវ ស្របពេលនោះស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើង តែដោយរថយន្តបង្ក កុងតឺន័រ ដែលបុកនោះមានដឹកអីវ៉ាន់ពេញក្នុងទូកុងតឺន័រ ដូចជា កំប៉ុងថ្នាំបាញ់ម៉ូស ( ម៉ាក Renger) ពេញទូ ទើបបណ្ដាលអោយផ្ទុះ និងឆាបឆេះបង្កជាអណ្ដាតភ្លើងយ៉ាង សន្ធោរសន្ធៅ។ 


ភ្លាមនោះដោយមានកិច្ចអន្តរាគមន៍ពីលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល  និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយដឹកនាំ លោក ឡូវ សុខសាន  បានដឹកនាំបញ្ជាកម្លាំងពន្លត់អគ្គិភ័យខេត្តនិងអធិការនគរបាលស្រុក និងមានកិច្ចសហការពីកម្លាំងអន្តរាគមន៍ បង្ការពន្លត់អគ្គិភ័យពីនាយកដ្ឋាន និងខាងបុរីប៉េងហួត ទើបយើងអាចគ្រប់គ្រងស្ថានការណ៍បានមិនអោយអណ្ដាតភ្លើង ឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ពិសេសគឺ ចំណុចផ្សារគគីរតែម្ដង។


ក្នុងប្រតិបត្តិការនោះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន១១គ្រឿង: មកពី ស្នងការនគរបាលខេត្ត០៣គ្រឿងប្រើប្រាស់ទឹកអស់០៦រថយន្តមកពីបុរីប៉េងហួត០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ រថយន្ត និងរថយន្តពន្លត់អគ្គិភ័យស្រុកកៀនស្វាយ ០១រថយន្តប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ខាងនាយកដ្ឋានបង្កាពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើទឹកអស់៥រថយន្ត។  ក្នុងប្រតិបត្តការនោះកម្លាំងយើងសហការពន្លត់ចប់១០០%នៅវេលាម៉ោង៣:៥០នាទី ថ្ងៃ៤ ខែមីនា ឆ្នាំ២០២៣។



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages