អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃមិនបានសម្រេច) - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃមិនបានសម្រេច)


អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃមិនបានសម្រេច)

 

-នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៥ម៉០០នាទីទៀបភ្លឺ កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០២នាក់ឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ ស្រ៊ុន ម៉េងលាង ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចផ្លូវលំ  សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃមិនបានសម្រេច) ដែលបានប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៣ម៉៣០នាទីទៀបភ្លឺ ។  


-ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៧ឆ្នាំ ជនជាតិចិន (ក្រោយកើតហេតុជនរងគ្រោះដើរចេញទៅបាត់ និងមិនបានដាក់ពាក្យបណ្តឹងនោះទេ ។


១.ជនសង្ស័យឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ ទីកន្លែងស្នាក់នៅផ្ទះលេខ៥០៩ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  និងមុខរបរ មិនពិតប្រាកដ ។

២.ជនសង្ស័យឈ្មោះ ស្រ៊ុន ម៉េងលាង ភេទប្រុស អាយុ ២៣ឆ្នាំ ទីកន្លែងស្នាក់នៅផ្ទះលេខ៦៩៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  និងមុខរបរ មិនពិតប្រាកដ ។


-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages