លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ កងកម្លាំង នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ការពារសន្តិសុខសុវត្ថិភាពបាន១០០%
#ត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ កងកម្លាំង នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ចូលរួម ថែរក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សំរួលចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ #ក្នុងពិធីអបអរសាទរក្បួនដង្ហែព្រះអគ្គីជ័យកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ #និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (SEA Games - ASEAN Para Games 2023) ឆ្លងកាត់ខេត្តត្បូងឃ្មុំ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៣ ស្រុកតំបែរ ទីរួមខេត្ត ស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បូងឃ្មុំ ទទួលបាននូវ សុខសុវត្ថិភាព១០០% ។
ជាមួយគ្នានេះដែរ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់អង្គពិធីខាងលើ លោកឧត្តមសេនីយ៍ស្នងការ បានអញ្ចើញរួមដំណើរជាមួយក្បួន និងត្រួតពិនិត្យមើល ដឹកនាំបញ្ជា ដោយផ្ទាល់ រហូតដល់ក្បួនហែឆ្លងផុតទឹកដី ខេត្តត្បូងឃ្មុំ ។
សូមបងប្អូនកងកម្លាំងទទួលបាននូវ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
No comments:
Post a Comment