គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដឹកនាំកិច្ចប្រជុំត្រៀមអបអរសាទរក្នុងពិធីដង្ហែព្រះអគ្គីជ័យកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (SEA Games - ASEAN Para Games 2023)

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដឹកនាំកិច្ចប្រជុំត្រៀមអបអរសាទរក្នុងពិធីដង្ហែព្រះអគ្គីជ័យកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (SEA Games - ASEAN Para Games 2023)


ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមអបអរសាទរក្នុងពិធីដង្ហែព្រះអគ្គីជ័យកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (SEA Games - ASEAN Para Games 2023) ឆ្លងកាត់ខេត្តត្បូងឃ្មុំ ។


នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់មេបញ្ជាការគោលដៅទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់ ចាប់ពីមុនថ្ងៃប្រារព្ធពិធីរហូតដល់ចប់កម្មវិធី ក្នុងការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងត្រៀមមធ្យោបាយ និងសម្ភារៈគ្រប់គ្រាន់ ដើម្បីធានាជូនអង្គពិធីខាងលើឲ្យទទួលបាននូវសុខសុវត្ថិភាពល្អប្រសើរ ។ 


ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសេនាធិការ ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លោកអធិការក្រុង-ស្រុកទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ៕



















No comments