មហាជនសំណូមពរដល់លោកឈឿន សុចិត្ត សូមមេត្តាជួយលុបបំបាត់ល្បែងកន្ទុយលេខឆ្នោតយួន នៅក្នុងសង្កាត់ដើមមានក្រុងតាខ្មៅ។
កណ្តាល៖ប្រភពបានបញ្ជាក់ថា បច្ចុប្បន្ននេះល្បែងស៊ីសង ប្រភេទ កន្ទុយលេខឆ្នោតយួន នៅក្នុងភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ហាក់បីដូចជាមិនស៊ូវអើពើ ឬមិនស៊ូវអនុវត្ត តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធនិងជុំវិញបទល្មើសល្បែងស៊ីសងខាងលើនេះ មហាជនបានសំណូមពរ ដល់លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមមេត្តាជួយលុបបំបាត់ ល្បែងកន្ទុយលេខឆ្នោតយួន នៅក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល អោយខាងតែបាន ដើម្បីអនុវត្ត តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ពិសេសអនុវត្តនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃ។
No comments:
Post a Comment