អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន


អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន


នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧ម៉៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់នៅចំណុចមុខអគ្គីសនី ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ឃើញជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឌី ណារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ កំពុងឈរជិតម៉ូតូ ០១គ្រឿងម៉ាក សង់កូរ៉េ គ្មានពាក់ស្លាកលេខ ដោយមានការសង្ស័យក៏ហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ថង់ធំ នៅក្បែរជើងជនសង្ស័យ ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ ។

១.ជនសង្ស័យឈ្មោះ ឌី ណារិទ្ធ ភេទប្០រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និងមុខរបរ​ ពុំោប្រាកដ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)


-បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages