គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជា ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមពិធី "ចាប់ឆ្នោតជ្រើសរើសទីតាំងផ្ទះ ជូននគរបាលជាតិ យោធិន និងអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិច្ច តាមតំបន់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ចំនួន ១៤៤គ្រួសារ ស្រី ០៤នាក់" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ ស.អ.ក.

ដោយ :www.meassoranews.com


ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំទ្រៀក ស្រុកមេមត់ ដោយមានការយកចិត្តទុកដាក់ខ្ពស់មពីប្រមុខរាជរដ្ឋាភិបាល ចំពោះបងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានតស៊ូ ការពារពលីជីវិតដើម្បីប្រទេសជាតិ មាតុភូមិ បានរៀបចំ ដីសម្បទានសង្គមកិច្ច និងបានសាងសង់ផ្ទះ តាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ជូនដល់បងប្អូនអតីតយុទ្ធជន ដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ។


លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជា ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមពិធី "ចាប់ឆ្នោតជ្រើសរើសទីតាំងផ្ទះ ជូននគរបាលជាតិ យោធិន និងអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិច្ច តាមតំបន់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ចំនួន ១៤៤គ្រួសារ ស្រី ០៤នាក់" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ ស.អ.ក. ៕


























No comments