គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីលួច (កាត់យកខ្សែរភ្លើង)

ដោយ :www.meassoranews.com


នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០១ម៉៣០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ឈ្មោះ អ៊ុំ វណ្ណឌី ភេទប្រុស អាយុ ៣៥ឆ្នាំ នៅចំណុចឃ្លាំងលេខ០០៥៩ ផ្លូវ២១៧ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច (កាត់យកខ្សែរភ្លើង) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០១ម៉១៨នាទីរំលងអាធ្រាត្រ ។  

-ជនរងគ្រោះឈ្មោះ អ៉ី ដានិត ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវ៩៣ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។

១.ជនសង្ស័យឈ្មោះ  អ៊ុំ វណ្ណឌី ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅ និងមុខរបរ ពុំពិតប្រាកដ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)

វត្ថុតាងចាប់យក : ដង្កាប់ ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


No comments