លោក ញិប ផល្លិក ប្រធានក្រុមគយចល័តតំបន់5ប្រចាំប៉ុស្តិ៍ជជុះភូមិជើងភ្នំ និងបក្សពួកប្រើអំណាចគាបយកលុយលើតុក្រោមតុពីពួកអ្នកដឹកទំនិញឆ្លងកាត់មិនញញើតអ្វីទាំងអស់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក ញិប ផល្លិក ប្រធានក្រុមគយចល័តតំបន់5ប្រចាំប៉ុស្តិ៍ជជុះភូមិជើងភ្នំ និងបក្សពួកប្រើអំណាចគាបយកលុយលើតុក្រោមតុពីពួកអ្នកដឹកទំនិញឆ្លងកាត់មិនញញើតអ្វីទាំងអស់


លោក ញិប ផល្លិក ប្រធានក្រុមគយចល័តតំបន់5ប្រចាំប៉ុស្តិ៍ជជុះក្នុងភូមិជើងភ្នំ ប្រើអំណាចគាបយកលុយលើតុក្រោមតុពីពួកអ្នកដឹកទំនិញ...យ៉ាងខ្លាំងជារៀងរាល់ថ្ងៃ..

ប្រភពព័ត៌មានពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញទាំងធំទាំងតូចសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារអន្តរជាតិជាំ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាព និងមានលាយសារធាតុគីមីដូចជាជើងមាន់ ជើងទា ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ ក៏ លោក ឆ ណាក់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញនាំចូលតាមអំពើចិត្តដែរ។ រីឯលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បណ្ដោយឲ្យលោក ឆ ណាក់ ប្រមូលលុយតាមរបៀបពុករលួយយ៉ាងត្រជាក់ចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកអន្លង់វែង បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញទាំងតាមរថយន្តធុនធំ និងរថយន្តធុនតូចពីប្រទេសសៀម យកមករក្សាទុកតាមឃ្លាំងច្រើនកន្លែងនៅក្បែរៗច្រកទ្វារអន្តរជាតិជាំ តាមអំពើចិត្ត។ បន្ទាប់មកឈ្មួញអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅយ៉ាងរលូនឲ្យតែបង់លុយតាមការកំណត់របស់មន្ត្រីគយចល័តតំបន់5ប្រចាំកុងត្រូលជជុះក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រុមឈ្មួញបានបញ្ជាក់ថា លោក ញិប ផល្លិក ប្រធានក្រុមគយចល័តតំបន់5ប្រចាំប៉ុស្តិ៍ជជុះក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ មានចរិតក្រអឺតក្រទមខ្លាំងណាស់ ហើយគាបយកលុយលើតុក្រោមតុពីពួកគាត់យ៉ាងកំរោល។

ប្រភពពីក្រុមឈ្មួញបានឲ្យដឹងទៀតថា ករណីលោក ញិប ផល្លិក គាបយកលុយពីពួកគាត់គឺពុំមានការចេញបង្កាន់ដៃ ឬវិក្កយបត្រឲ្យបានត្រឹមត្រូវនោះទេ ហើយក៏គ្មានអ្នកណាហ៊ានតវ៉ាដែរ ព្រោះខ្លាចប្រឈមនឹងការលំបាកកាន់តែខ្លាំង។ ហេតុនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយឲ្យលោក ឆ ណាក់ មេគយច្រកទ្វារអន្តរជាតិជាំ និងលោក ញិប ផល្លិក ធ្វើអ្វីៗស្រេចតែអំពើចិត្តទៀតទេ។ ដោយហេតុថាលោក ឆ ណាក់ បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញប្រភេទចំណីអាហារខូចគុណភាពយ៉ាងពេញបន្ទុក ហើយលោក ញិប ផល្លិក ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages