លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកងកម្លាំង ពង្រឹងការងារជំនាញ និង ប្រគល់អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជូនដល់ វរសេនាតូចនគរបាលការពារព្រំដែន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកងកម្លាំង ពង្រឹងការងារជំនាញ និង ប្រគល់អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជូនដល់ វរសេនាតូចនគរបាលការពារព្រំដែន


ពិធីសំណេះសំណាលសួរសុខទុក្ខត្រួតពិនិត្យកងកម្លាំងពង្រឹងការងារជំនាញ និងប្រគល់អំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ  ដល់កម្លាំងការពារព្រំដែន


ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃពុធ ១០ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកងកម្លាំង ពង្រឹងការងារជំនាញ និង ប្រគល់អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជូនដល់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង ៦១៧ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ទាំង១៦ រួមនឹងវរសេនាតូចការពារព្រំដែនគោកលេខ២ នៃតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ លោកឧត្តមសេនីយ៍ស្នងការ ក៏បានមានប្រសាសន៍ កោតសរសើរ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច យ៉ាងយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្ត ទាំងថ្ងៃយប់ ដើម្បីថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ បង្ការទប់ស្កាត់ ការលួចឆ្លងដែន និងរត់ពន្ធទំនិញខុសច្បាប់ ជាពិសេសការដើរល្បាត នៅតាមខ្សែបន្ទាត់ព្រំដែន ជាប់ជាប្រចាំ។


អំណោយឧបត្ថម្ភទាំងនោះ រួមមានៈ អង្ករចំនួន ២,១០០គីឡូ ទឹកសុទ្ធចំនួន ៣០០យួ ទឹកស៉ីអ៉ីវចំនួន ២៤យួ ទឹកត្រីចំនួន ២៤យួរលោកឧត្តមសេនីយ៍ស្នងការ ក៏បានមានប្រសាសន៍ ឲ្យកងកម្លាំង នៅតាមបន្ទាត់ព្រំដែនទាំងអស់ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ត្រូវអនុវត្តទៅតាមផែនការ ដែលបានអនុម័តកន្លងមក ឲ្យបានខ្ជាប់ខ្ជួន និងត្រូវប្រចាំការ ២៤/២៤ម៉ោង រួមទាំង ទីបញ្ជាការស្រាល ចំនួន៤  សំខាន់ៗ ចំណុះ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ។ បង្កើនការល្បាត ត្រួតពិនិត្យ រួមសហការជាមួយអង្គភាពពាក់ព័ន្ធ  ដើម្បីអនុវត្តគោលដៅរួម មេបញ្ជាការទាំង២ ត្រូវបែងចែក កងកម្លាំង សម្ភារ មធ្យោបាយ ឲ្យសមស្រប ទៅតាមទីតាំងភូមិសាស្ត្រជាប់តំបន់ព្រំដែន ដែលខ្លួនគ្រប់គ្រង និងត្រូវត្រៀមកម្លាំងសម្រាប់ទៅចូលរួម ការពារ ការិយាល័យបោះឆ្នោត នាពេលខាងមុខផងដែរ ។


រាល់បញ្ហាចាំបាច់សំខាន់ៗ គឺត្រូវរាយការណ៍ជាបន្ទាន់ និងសុំគោលការណ៍ ដើម្បីដោះស្រាយទាន់ពេលវេលា បន្តរក្សាសាមគ្គីភាព មានសីលធម៌ល្អក្នុងការចែករំលែក ដឹកនាំ មានទំនាក់ទំនងល្អ យកចិត្តទុកដាក់ខ្ពស់ និងមានជំហររឹងមាំ ក្នុងការអនុវត្តតួនាទីភារកិច្ច ។លោកឧត្តមសេនីយ៍ស្នងការ ក៏បានចែករំលែក អំពីបទពិសោធន៍ល្អៗ នូវក្នុងការងារដឹកនាំ ប្រតិបត្តិ ដល់អង្គពិធី ដើម្បីជាយុទ្ធសាស្ត្រមួយ ឆ្ពោះទៅរកភាពជោគជ័យផងដែរ ។


កងកម្លាំងទាំងអស់ ត្រូវថែរក្សាការពារ ព្រំដែនសន្តិភាព មិត្តភាព និង អភិវឌ្ឍន៍ ឲ្យបានល្អប្រសើរ ជានិរន្តរ៍ ។បន្ទាប់ពីកិច្ចប្រជុំខាងលើចប់ លោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំក្រុមការងារ ចុះទៅត្រួតពិនិត្យ ស្ថានភាព និងបង្គោល នៅតាមខ្សែបន្ទាត់ព្រំដែន ជាប់ព្រំប្រទល់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៕



































No comments:

Post a Comment

សុខភាពនិងសម្រស់

Pages