នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) បានដឹកនាំសហការី និងសមាជិកសមាជិកា គណបក្សឃុំទួលសំបួរចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ ។
ការដង្ហែក្បួនបេីកយុទ្ធនាការឃោសនាបោះឆ្នោត នីតិកាលទី៧នេះ បានប្រព្រឹត្តទៅយ៉ាងអធឹកអធមដោយមានសមាជិកសមាជិកាគណបក្សចូលរួមចំនួន ៧២០នាក់ រថយន្ដចំនួន៥៤គ្រឿង ម៉ូតូចំនួន២៧០គ្រឿង និងមានមេក្រូជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបានរៀបចំកម្មវិធី រាំលេងកំសាន្ដ ដេីម្បីអបអរសាទរចំពោះដំណើរការ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នីតិកាលទី៧ ដោយទទួលបានការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនសន្ធឹកសន្ធាប់ក្នុងមូលដ្ឋាន ៕
No comments:
Post a Comment