គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

​លោក ហេង វុទ្ធី បានអមដំណេីរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញ​នាំយក​ទៀនព្រះវស្សា​ ទេយ្យទាន​ និងទេយ្យវត្ថុ​ មួយចំនួន​ប្រគេនដល់ព្រះសង្ឃនៅគង់អស់ត្រីមាស ចំនួន៤វត្ត រួមមាន:​ វត្តខេមវ័នបឹងស្នាយ វត្តបទមរតនៈដីដុះ វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តខេនវ័ន​ (វត្ដ​បឹងស្នាយ)​ ស្ថិត​ក្នុង​ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​ ។

ដោយ :www.meassoranews.com


សូមអនុមោទនា🙏​ ថ្ងៃ​បុណ្យចូលព្រះវស្សា


​នៅថ្ងៃ​ពុធ​ ទី​០២​ ខែសីហា​ ឆ្នាំ​២០២៣​ លោក ហេង វុទ្ធីបានអមដំណេីរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញ​នាំយក​ទៀនព្រះវស្សា​ ទេយ្យទាន​ និងទេយ្យវត្ថុ​ មួយចំនួន​ប្រគេនដល់ព្រះសង្ឃនៅគង់អស់ត្រីមាស ចំនួន៤វត្ត រួមមាន:​ វត្តខេមវ័នបឹងស្នាយ វត្តបទមរតនៈដីដុះ វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តខេនវ័ន​ (វត្ដ​បឹងស្នាយ)​ ស្ថិត​ក្នុង​ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​ ។ 


ពិធី​នេះដែរ​ ក៏មានការ អញ្ជើញចូលរួមពីសំណាក់ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ​ ផងដែរ​ ៕


No comments