ទីតាំងមាន់ជល់ទូរទស្សន៍ តាមអនទ្បាញ ចំនួន២ ទីតាំងត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំ ចុះធ្វើកិច្ចសន្យានិងអប់រំ
ពោធិ៍សាត់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រោយពីរទទួលព័ត៌មានតាមបណ្ដាញសារព័ត៌មានថា អ៊ូអរណាស់ល្បែងមាន់ជល់អនឡាញ និងអាប៉ោងអនឡាញ ចំនួនពីរទីតាំងក្នុងភូមិដងរុង ឃុំកោះជ្រុំ ភ្លាមនោះ លោកវរសេនីយ៍ឯកអ៊ុនស៊ី អធិការដ្ឋាននគរបាល ស្រុកកណ្ដៀង បានចាត់អោយលោក អនុសេនីយ៍ឯក ហួយ ណារិទ្ធ នាយប៉ុស្តិ៍ ស្តីទី និងជំនួយការ អនុសេនីយ៍ត្រី ញ៉ម តំាងតួយ បានធ្វើកំណត់ហេតុអប់រំនិងកិច្ចសន្យាដូចខាងក្រោម។
ទីតាំងទី១ ឈ្មោះ ប៊ួយ ម៉េងលី ភេទប្រុស អាយុ ៤៣ ជនជាតិខ្មែរ រស់នៅភូមិដងទ្បង ឃុំកោះជ្រុំ ស្រុកកញ្តៀង ខេត្តពោធិ៍សាត់
ក្រោយពីរសមត្ថកិច្ច យើងបានធ្វើការអប់រំរួច សាមុីខ្លួនព្រមធ្វើកិច្ចសន្យាដូចខាងក្រោម ត្រូវបញ្ឈប់ការជួលទីតាំងមាន់ជល់តាមអនឡាញ បើសមត្ថកិច្ចរកឃើញថានៅទីតាំងម្ចាស់ផ្ទះដដែលនៅបន្តជួលទីតាំងឲ្យគេជល់មាន់តាមអនឡាញបន្តទៀតម្ចាស់ទីតាំង ត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់
អធិការដ្ឋាននគរបាលស្រុកកណ្ដៀង សូមថ្លែងអំណរអរគុណដល់សាធារណជន អ្នកសារព័ត៌មាន និងតាមបណ្តញទំនាក់ទំនងសង្គម តែងតែសហការ ផ្តល់ព័ត៌មាននិងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមក្នុងភូមិសាស្ត្រស្រុកកណ្ដៀង។
No comments:
Post a Comment