នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលក្រុងបាវិត បានរៀបចំពិធីអបអរសាទរ ការចុះ "រមណីយដ្ឋានប្រាសាទកោះកេរ" ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ តាមរយៈសេចក្ដីសម្រេច 45 COM 8B.8 ក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាពិធីនេះក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលស្តីទី លោកនាយករង កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធាន អនុប្រធានកាល័យចំណុះរដ្ឋបាលក្រុងបាវិត តំណាងអគ្គិសនីក្រុង តំណាងការិយាល័យស្រុកប្រតិបត្តិជីភូ និងសាខាពន្ធដារក្រុងបាវិត សរុបអ្នកចូលរួមប្រមាណ១០៧ នាក់។
No comments