បែកធ្លាយមេគោលដៅចរាចរណ៍ធំៗ២ក្នុងខេត្តតាកែវ តម្រូវបង់លុយជាង៦០មុឺនរៀលទៅថ្នាក់លើក្នុង១ថ្ងៃ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បែកធ្លាយមេគោលដៅចរាចរណ៍ធំៗ២ក្នុងខេត្តតាកែវ តម្រូវបង់លុយជាង៦០មុឺនរៀលទៅថ្នាក់លើក្នុង១ថ្ងៃ


ខេត្តតាកែវ ៖ គោលដៅចរាចរណ៍ដែលសមត្ថកិច្ចដាក់កម្លាំងប្រចាំការតាមដងផ្លូវ ជាកន្លែងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសម្រួលដល់សណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈលើដងផ្លូវ និងជាកន្លែងអនុវត្តច្បាប់ ចំពោះជនណាដែលបំពាន និងល្មើសច្បាប់ចរាចរផ្លូវគោក ។


ជាមួយនឹងការដាក់គោលដៅ ដើម្បីអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវនេះ ឮថាទឹកដីខេត្តតាកែវ គ្រាន់តែដូរស្នងការរងទទួលផែនចរាចរណ៍ភ្លាម មានគោលដៅចរាចរ២ទីតាំង គឺលើផ្លូវជាតិលេខ៣ និងលើផ្លូវជាតិលេខ២ មេគោលដៅត្រូវប្រមូលលុយ៦៥ម៉ឺនរៀល បង់ទៅថ្នាក់លើក្នុងមួយថ្ងៃៗ ក្នុងទីតាំងរបស់ខ្លួនដែលឈរជើងដែលគេហៅថា ចង្វាត្រូវតែចិញ្ចឹមឆ្តោ ។

ដោយឡែក ងាកមកមើលការអនុវត្តច្បាប់របស់សមត្ថកិច្ចចរាចរណ៍តាមដងផ្លូវវិញឃើញថា ប៉ូលិសចរាចរដែលឈរជើងប្រចាំការតាមផ្លូវជាតិលេខ២និងលេខ៣ទឹកដីខេត្តតាកែវ នៅតែអនុញ្ញាតឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ចរាចរតាមដងផ្លូវជារៀងរាល់ថ្ងៃ ដោយមិនមានការហាមឃាត់ ឬណែនាំនោះទេ ពិសេសជាងនេះ ភាគច្រើនគឺសុទ្ធតែជាប្រភេទរថយន្តកែច្នៃទៀតផង ។

ប្រហែលបើមិនឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ឆ្លងកាត់ធ្វើម៉េចបានលុយបង់ទៅថ្នាក់លើទៅបើមួយថ្ងៃៗជាង៦០ម៉ឺងរៀលឯណុះ! បើចាំតែពិន័យអ្នកជិះម៉ូតូ ជិះកង់ ប្រហែលរកលុយចាក់សាំមកប្រចាំការមិនបានទេមើលទៅ ព្រោះប្រជាពលរដ្ឋអ្នកបើកបរម៉ូតូមានការយល់ដឹងច្រើនហើយមិនងាយនិងបានផាកពិន័យទេ ។

ជុំវិញការបែកធ្លាយខាងលើ លោក ប៉ុល សំអុលឧត្តម ស្នងការរងទទួលផែនចរាចរណ៍នៃស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា លោកនិងឲ្យកម្លាំងបង្ក្រាបឲ្យអស់រាល់រថយន្តដឹកទំនិញសំពីងសំពោង បើនៅតែមានចរាចរលើដងផ្លូវទៀត ។ ចំណែករឿង៦៥ម៉ឺនមួយថ្ងៃក្នុងគោលមួយៗបង់ទៅថ្នាក់លើនោះ គឺជារឿងមិនពិតទេ គឺមកពីមានមន្ត្រីលោកខ្លះច្រណែនគ្នាចេះតែរាយការផ្តេសផ្តាសប៉ុណ្ណោះ ។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages