រដ្ឋបាលក្រុងបាវិត បានរៀបចំពិធីប្រកាសប្រគល់ភារកិច្ចជានាយករដ្ឋបាលស្ដីទី ក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត
ក្រុងបាវិត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលក្រុងបាវិត បានរៀបចំពិធីប្រកាសប្រគល់ភារកិច្ចជានាយករដ្ឋបាលស្ដីទី និងប្រធានការិយាល័យស្ដីទី ចំណុះរដ្ឋបាលក្រុងបាវិត និងការណែនាំពីរបៀបរបបការងារ និងការទទួលខុសត្រូវដល់មន្រ្តីដែលទើបទទួលបានតួនាទីថ្មីបន្ថែម និងមន្ត្រីដែលមានតួនាទីរួចហើយផងដែរ។ ពិធីនេះក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត និងបានការអញ្ជើញចូលរួមពី លោក ប៉ែន ភារុន លោក រ៉េត រក្សា អភិបាលរងក្រុង និងលោកប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង។
No comments