លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ នគរបាលខេត្តកំពង់ចាម បានដាក់ចេញនូវគោលការណ៍សំខាន់ៗ ក្នុងកិច្ចប្រជុំ ដេីម្បីបន្ដនិរន្តរភាពការងារ សំដៅជំរុញប្រសិទ្ធភាពការងារ ឲ្យកាន់តែល្អប្រសេីរថែមមួយកម្រិតទៀត
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ នគរបាលខេត្តកំពង់ចាម បានដាក់ចេញនូវគោលការណ៍សំខាន់ៗ ក្នុងកិច្ចប្រជុំ ដេីម្បីបន្ដនិរន្តរភាពការងារ សំដៅជំរុញប្រសិទ្ធភាពការងារ ឲ្យកាន់តែល្អប្រសេីរថែមមួយកម្រិតទៀត
កំពង់ចាម នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធភាពកិច្ចប្រតិបត្តិការ ការរក្សាសន្តិសុខសង្គម ការងារនគរបាលសមាគមន៍ប្រចាំខែសីហា និងរយៈពេល ៩ខែ ឆ្នាំ២០២៣ និងលេីកទិសដៅអនុវត្តបន្ត ។
ដោយមានអញ្ចេីញចូលរួមពី លោក-លោកស្រី ស្នងការរង, លោកអនុប្រធានផែន, នាយការិយាល័យជំនាញ, លោក-លោកស្រី អធិការ-អធិការរង ទទួលផែននគរបាលយុត្តិធម៍, អត្ដសញ្ញាណកម្ម, សណ្ដាប់ធ្នាប់សាធារណៈ, ប្រឆាំងគ្រឿងញៀន និងទទួលដឹកនាំផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុង-ស្រុក ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៩ ។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានណែនាំ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់គ្រប់ផែន និងការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ នាយប៉ុស្តិ៍ ទាំង១០៩ លេីកិច្ចការមួយចំនួនដូចជា÷
១-បន្ដយកចិត្តទុកដាក់ទៅលើការងារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសេីក្នុងមូលដ្ឋាន ។
២-បន្ដជំរុញ និងពង្រឹងលេីអនុវត្ត ការងារគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់
៣-បន្ដពង្រឹងទប់ស្កាត់រាល់បទល្មើសនានានៅតាមបណ្តាលមូលដ្ឋាន ដូចជា បទល្មើស:ព្រហ្មទណ្ឌ, ក្មេងទំនេីង, សេដ្ឋកិច្ច, ចរាចរណ៍, គ្រឿងញៀន, ជួញដូរមនុស្ស
៤-បន្ដជំរុញ ការអភិវឌ្ឍន៍នូវសមត្ថភាពជំនាញ និងត្រូវមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសេីរ
៥-បន្ដខិតខំយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ដេីម្បីឆ្លេីយតបនៅតាមតំរូវការចំបាច់របស់ប្រជាពលរដ្ឋ
៦-បន្ដរក្សា នូវអត្តចរិត អាកប្បកិរិយា សុភាពរាបសារ ប៉ុន្ដែហ្មឺងម៉ាត់ក្នុងការងារជំនាញ ឲ្យសាកសមជាមន្រ្ដីនគរបាលជាតិ
៧-បន្ដផ្ដល់ជូនការ ការធ្វេីអត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យឆាប់រហ័ស
៨-ពង្រឹងការគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ ០០៦ ៕
No comments