គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ជនសង្ស័យដែលសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាល ត្រូវនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានហើយ

ដោយ :www.meassoranews.com


ជនសង្ស័យដែលសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាល ត្រូវនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានហើយ

==========
បន្ទាយមានជ័យ: អនុវត្តន៍តាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនសង្ស័យដែលសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាលបានហើយ កាលពីវេលាម៉ោង១:៤០នាទីរសៀលនេះ។

ជនសង្ស័យមានឈ្មោះ  ម៉ែន​ សំអាង​ ភេទប្រុស​ ថ្ងៃខែឆ្នាំកំណេីត​១៤-០៧-១៩៨៣​ ត្រូវនគរបាលឃាត់ខ្លួន នៅចំនុចភូមិមិត្តភាព​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ពាក់ពន្ធ័ករណីឃាតកម្មនៅថ្ងៃទី​០៦ ខែតុលា​ ឆ្នាំ២០២៣ នៅខេត្តកណ្តាល។ដែលបានសម្លាប់ប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងការសួនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តនិតីវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕


No comments