លោកមឿង សារុន កំពុងតែធ្វើភ្ជុះភ្លៀង ទៅលើមន្ត្រីដែលអនុវត្តន៌ច្បាប់ចរាចរណ៌ នៅផ្លូវជាតិលេខ២និងលេខ៣។
តាកែវ៖មានការបែកធ្លាយ ការសំណូមពរ របស់មន្រី្តនគរបាលចរាចរណ៍ ក្នុងការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវទាំងសូមពឹងពាក់អ្នកសារព័ត៌មាន អោយជួយផ្សាយព័ត៌មាន គោលដៅផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ២ ទាក់ទងនិងករណី លោកមឿង សារុននាយការិយាល័យចរាចរណ៌ផ្លូវគោក ខេត្តតាកែវ រៃអង្គាស ពីគោលដៅ ទុកបិទអ្នកសារព័ត៌មាន កុំឲ្យផ្សព្វផ្សាយព័ត៌មាន អំពីគោលដៅ អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលពួកគាត់ សម្រួលក្រៅប្រព័ន្ធច្បាប់នៃ អនុក្រឹត្យ៣៩ ក្នុង១ថ្ងៃ ១៥០០០០៛(ដប់ប្រាំមុឺនរៀល) ក្នុង១គោលដៅ និងរបបលុយ លោកនាយការិយាល័យមឿង សារុន ១ថ្ងៃ១០០០០០៛(ដប់ម៉ឺនរៀល) និងបង់ ១ថ្ងៃ ៦៥០០០០៛(ហុកសិបប្រាំមុឺនរៀល)សារុប ក្នុង១គោលដៅ បង់៩០០០០០៛ (កៅសឹបមុឺនរៀល) លោកមឿង សា រុនថា សម្រាប់បង់ឲ្យថ្នាក់លេី និងដោះស្រាយទិញបង្កងនិងពងទាជូនទៅនាយកដ្ឋាន ជំនាញ កុំឲ្យខាងថ្នាក់លើរករឿង មិនបានដាក់គោលដៅចរាចរណ៍ ទាំងក្នុងខេត្ត ហេីយ លោកមឿង សារុន ចេញលិខិត បេសកកម្ម ឲ្យ នាយផ្នែក ធ្វើជាប្រធានគោលដៅ ២គោលដៅ គោលដៅស្រុកគិរីវង់ និងគោលដៅ ផ្លូវជាតិលេខ២ គឺលោក វរះសេនីយ៍ ត្រី សាន់ ម៉ន ដែលរត់ការតាម លោក ឆាយ សាវុធ អតីត ស្នងការង សណ្តាប់ធ្នាប់ចរាចរណ៍ ខេត្តតាកែវ អស់២៥០០$ និងលោក វរះសេនីយ៍ ត្រី កឹម សុធារ៉ា ទេីបឡេីងនាយផ្នែក ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែល លោកម៉ឿងសារុន ជាអ្នករត់ការឲ្យឡេីង អស់1700$ និងពងទារកូន៣០០គ្រាប់ ចំណែក នាយរងការិយាល័យ មានជាង២០នាក់ ធ្វេីជា អនុប្រធានគោលដៅសម្រាប់ រចនាសម្ព័ន្ធ គឺ នាយផ្នែក តូចជាង នាយរងការិយាល័យ ឋានន្តរស័ក្តិ នាយរងការិយាល័យ គឺបួនកន្លះ ចំណែកនាយផ្នែកគឺ តែសក្តិ៤ទេ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកក្នុងខេត្តតាកែវ ទាំងអស់ តូចចិត្ត គ្រប់ៗគ្នា ព្រោះថាខ្លួន តួនាទី និងសក្តិធំជាង នាយផ្នែក តែបែជាមកស្តាប់បញ្ជា របស់់ នាយផ្នែកទៅវិញ ពួកគាត់ មិនហ៊ាននិយាយទេ ខ្លាចគេដកមកបញ្ឈរជេីង មិនបានចុះគោលដៅ ព្រោះថា ពួកគាត់ពឹងលើគោលដៅ ហេីយ ព្រោះថា ចុះ១ថ្ងៃ បានចាយរាង យូរដែរ អាច សន្សំទិញឡានថ្មីៗជិះនិងគេដែរ សូមបងជួយផ្សាយឲ្យ លោកស្នងការខេត្តតាកែវ និងឯកឧត្តម អគ្គស្នងការនគរបាលជាតិ ក៍ដូចជា ឯកឧត្តម អភិ សន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមលោកជួយ ស្រាវជ្រាវ កំណែទំរង់ច្បាប់ និងដោះស្រាយ ជូនមន្ត្រីចរាចរណ៍ និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវ និងប្រជាពលរដ្ឋ ផ្សេងៗទៀត។ពាក់ព័ន្ធជុំវិញករណីខាងលើនេះ
No comments:
Post a Comment