លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានឱ្យសិក្ខាកាមជំនាន់ទី១៧ នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ចូលជួបសំណេះសំណាលក្នុងការបញ្ជប់កម្មសិក្សានិងអបអរសាទរក្នុងព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានឱ្យសិក្ខាកាមជំនាន់ទី១៧ នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ចូលជួបសំណេះសំណាលក្នុងការបញ្ជប់កម្មសិក្សានិងអបអរសាទរក្នុងព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក


លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានឱ្យសិក្ខាកាមជំនាន់ទី១៧ នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ចូលជួបសំណេះសំណាលក្នុងការបញ្ជប់កម្មសិក្សានិងអបអរសាទរក្នុងព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក 

(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជំនាន់ទី១៧ នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាបដែលបានបញ្ជប់កម្មសិក្សានៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុក-ក្រុងទាំង៩  និង ចូលអបអរសាទរក្នុងព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។


សូមបញ្ជាក់ថាសិក្ខកាមជំនាន់ទី១៧ 

នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាបលើកទី២ ដែលចុះកម្មសិក្សានូវក្នុងអង្គភាពស្នងការដ្ឋននគរបាលខេត្តបន្ទាយមានជ័យមានចំនួន៣៤នាក់ ហើយចុះកម្មសិក្សារយៈពេល២១ថ្ងៃ គិតពីថ្ងៃទី ២ ខែវិច្ឆិកា ដល់ ២២ ខែវិច្ឆិកា ២០២៣ ។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  បានក្រើនរំលឹកបន្ថែមដល់ប្អូនៗសិក្ខកាមដែលបានបញ្ជប់ទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែម ចំណេះជំនាញវិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងដើរឲ្យស្របតាមយុគសម័យឌីជីថល ហើយត្រូវឈរលើ គោលការណ៍ គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ។ ពេលបញ្ជប់ការសិក្សារ និងទទួលបានជោគជ័យ ហើយវិលត្រឡប់ទៅតាមអង្គភាពដើមវិញសិក្ខកាមនីមួយៗ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំដាក់ជូន ហើយត្រូវយកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់ ដើម្បីអនុវត្តន៍ក្នុងសហគមនី និងក្នុងនីតិវិធី ការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធិភាព ។


ក្នុងការចូលជួបសំណេះសំណាលនេះតំណាងសិក្ខកាមបានជូនវត្ថុអនុស្សាវរីយ៍ ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក ផងដែរ ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages