គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ថ្នាក់ដឹកនាំស្នងការរង លោកនាយការិយាជំនាញនៃស្នងការដ្ឋាន និងសហការី នាំយកកន្ត្រកអនុស្សាវរីយ៍ ផ្លែឈើ ជួបសំណេះសំណាល សួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ដោយ :www.meassoranews.com

 


ថ្នាក់ដឹកនាំស្នងការរង លោកនាយការិយាជំនាញនៃស្នងការដ្ឋាន និងសហការី នាំយកកន្ត្រកអនុស្សាវរីយ៍ ផ្លែឈើ ជួបសំណេះសំណាល សួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០២៣  ថ្នាក់ដឹកនាំស្នងការរង លោកនាយការិយាជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ និងសហការី បានចូលជួបសម្តែងការគួរសម សំណេះសំណាល សួរសុខទុក្ខ និងយកវត្ថុអនុស្សាវរីយ៍ ផ្លែឈើ ជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ។


ថ្នាក់ដឹកនាំស្នងការរង រួមលោកនាយការិយាជំនាញនៃស្នងការដ្ឋាន និងសហការី សូមគោរពជូនពរ លោក ឧត្តមសេនីយ៍ទោ ស្នងការ ទទួលបាន សុខភាពល្អ បរិបូរណ៍ ទទួលបានជោគជ័យរាលភារៈកិច្ចការងាររបស់ថ្នាក់ដឹកនាំប្រគល់ជូន ជាមគ្គទេសក៍ដ៏ឆ្នើមសម្រាប់កងកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ប្រកោបដោយព្រហ្មវិហាធម៍ ជាពិសេសជាម្លប់សម្រាប់កូនចៅ ។


លោក ឧត្តមសេនីយ៍ទោស្នងការ   ក៏បានថ្លែងអំណរគុណ និង ជូនពរដល់ ថ្នាក់ដឹកនាំស្នងការរង  លោកនាយ នាយរងការិយាល័យ រួមទាំងសហការី ទាំងអស់ ឱ្យជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជោគជ័យរាល់ភារកិច្ច និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕


No comments