វរសេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤ ទទួលបាន ថវិការ១០លានរៀល និង គ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា==========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោក លោកស្រី ស្នងការរង អមដំណើរលោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនិងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤និងទី៥ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់មួយដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនដល់កងម្លាំងនគរបាលការពារព្រំដែនគោកទិសភូមិភាគទី៥ ។
ពិធីនេះគណប្រតិភូបានចុះសួសុខទុក្ខផ្ទាល់ ដល់ទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤ រួមមាន: វរ:សេនាតូចនគរបាលការពារព្រំដែនលេខ ៨០៧, ៨៩១, ៩១១ និង ៨១៥។ ក្នុងមួយអង្គភាពទទួលបាន ថវិការ ចំនួន ១០,០០០,០០០រៀល អង្ករ១០០ការ៉ុង មី១០កេសធំ ត្រីខ១០កេសធំ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ ក៏បានពាំនាំនូវការសួរសុខទុក្ខពី សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងដែលនគរបាលទាំងអស់ដែលឈរជើងតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃជួរមុខ ដែលតែងតែយកចិត្តទុកដាក់ចំពោះកិច្ចការពារព្រំដែនដោយស្មារតីទទួលខុសត្រូវ។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ ក៏បានថ្លែង ជម្រុញដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់បញ្ជាការវរ:ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្តាប់រាល់សភាពការណ៍ សន្តិសុខតាមព្រំដែន -ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ -បន្តអភិវឌ្ឍជំរុំបន្ទាយ និងសាងសង់លេនដ្ឋានបន្ថែម -ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ -ទំនិញគេចពន្ធគ្រប់ប្រភេទ៕
No comments:
Post a Comment