លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម

==========
(បន្ទាយមានជ័យ):នៅរសៀលថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៍ថ្លៃថ្លា របស់  ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់ កុមារកំព្រា សម្រាប់ហូប ចំនួន ១៣២ នាក់ ដែលកំពុងស្នាក់នៅ និង រៀន សូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។

អំណោយ រួមមាន៖
១-នំសាន់វុិចចំនួន ២០០នំ
១-នំភីស្សាចំនួន ២០ បន្ទះ
២-គ្រឿងភេសជ្ជះចំនួន ៥កេស
សរុបថវិកា ចំនួន ១២០០ ដុល្លារ (មួយពាន់ពីររយដុល្លារ)

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដល់ក្មួយៗជាទីស្រលាញ់ទាំងអស់ រួមលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរឱ្យកូនៗ
-ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន
-សូមក្មួយៗ រស់នៅស្អាត អនាម័យល្អ ហូបស្អាត ជានិច្ច- ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ព្រោះមួយរយះនេះអាកាសធ្លាក់ត្រជាក់-  ស្តាប់តាមដំបូលន្នាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ម៉ែដោះ  ៕





























No comments:

Post a Comment

សុខភាពនិងសម្រស់

Pages