ចំាមើលលោក សួង ថេន អធិការស្រុកបារាយណ៍ មានសម្ថភាពបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងលេងនៅខាងក្រោយវត្តបាក់ស្នារបស់លោកម៉ៅ តាជួរ និងតាអានដែលរឺទេ? - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ចំាមើលលោក សួង ថេន អធិការស្រុកបារាយណ៍ មានសម្ថភាពបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងលេងនៅខាងក្រោយវត្តបាក់ស្នារបស់លោកម៉ៅ តាជួរ និងតាអានដែលរឺទេ?


ចំាមើលលោក សួង ថេន អធិការស្រុកបារាយណ៍ មានសម្ថភាពបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងលេងនៅខាងក្រោយវត្តបាក់ស្នារបស់លោកម៉ៅ តាជួរ និងតាអានដែលរឺទេ?


ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកបារសយណ៍ទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។

មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាបោ៉ង ស្ថិតនៅខាងក្រោយវត្តបាក់ស្នា ភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកលេងបាន២ថ្ងៃហើយ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះម៉ៅ ឈ្មោះតាជួរ និងតាអានជាជើងខ្លាំងក្នុងការបើកល្បែងសុីសង  ប្រចាំស្រុកបារាយណ៍។

បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំបារាយណ៍ នឹងលោកសួង ថេន អធិការស្រុកបារាយណ៍ស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ???

ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះម៉ៅ តាជួរ និងតាអាន នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។

ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកម៉ៅ តាជួរ និងតាអានជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍បានរាយការណ៍ និងលោកសួន ថេនអធិការស្រុកបារាយណ៍ ទើបបើកបនល្បែងបានសុខសាន្ត។

ជុំវិញករណីខាងលើ MEAS SORA NEWS មិនអាចសុំការបំភ្លឺលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបារាយណ៍ បានទេដោយសារមិនមានលេខទូរសព្ទ័។

ចំណែកលោកសួង ថេន អធិការស្រុកបារាយណ៍ បានប្រាប់អោយMEAS SORA NEWS ថាអោយកម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ រុករកហើយមិនមាន

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងភូមិបាក់ស្នា នៅតែទទូចស្មើសុំ លោកម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មេត្តាមានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង។



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages