គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អធិការដ្ឋាននគរបាលស្រុកពញាក្រែក សូមបំភ្លឺព៌ត័មាន ជូនសាធារណៈជន តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) មេត្តាជ្រាបថា :

ដោយ :www.meassoranews.com


អធិការដ្ឋាននគរបាលស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ សូមបំភ្លឺព៌ត័មាន ជូនសាធារណៈជន តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) មេត្តាជ្រាបថា :


👉នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤  មានគណនីហ្វេសប៊ុក  ឈ្មោះ ជីវិត និងកីឡា បានធ្វើការផ្សាយ បង្ហោះ ដែលមានខ្លឹមសារថា ( មានករណីលេងល្បែងស៊ីសង បញ្ជល់មាន់ យូគី អាប៉ោង បើកលេងយ៉ាងគគ្រឹកគគ្រេង នៅស្រុកពញ្ញាក្រែក តែសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសម្រានលក់យ៉ាងស្រួល) ។


👉ចំពោះករណីនេះ (ជារូបភាពចាស់ ) សមត្ថកិច្ចយើងបានធ្វើការ ចុះបង្ក្រាប  កន្លងមក នៅទីតាំងខាងលើ ស្ថិតនៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងធ្វើការរុះរើ ដុតបំផ្លាញ សម្ភារះ និងដកហូតវត្ថុតាង មកចងក្រងសំណុំរឿងតាមនីតិវិធី បច្ចុប្បន្ន មិនមានការ លួច លេងល្បែង ស៊ីសងខុសច្បាប់ នោះទៀតឡើយ ។


សើចក្ដីដូច បានបំភ្លឺព៌ត័ មានខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណៈជន មេត្តា ទទួលជ្រាប សមត្ថកិច្ចយើងខ្ញុំនឹងរង់ចាំទទួលនូវសេចក្តីរាយការណ៍ របស់ បងប្អូន នូវរាល់សកម្មភាព លួចលេងល្បែងសុីសងខុសច្បាប់ ក៍ដូចជា សកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខសុវត្ថិភាព សង្គម៕


No comments