ថ្មីទៀតហើយអ្នកមានសង់សំណង់រំលោភយកដីទន្លេ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ថ្មីទៀតហើយអ្នកមានសង់សំណង់រំលោភយកដីទន្លេ


ខេត្តកណ្តាល៖ ថ្មីៗនេះល្បីឧកញ៉ា២រូប១ចាក់ថ្មចូលទន្លេនិង១ទៀតសង់ផ្ទះអោយម្តាយចូលទន្លេនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មិនទាន់បាត់ល្បីផងឥលូវមក១ករណីទៀតហើយគឺមានអ្នកមានម្នាក់សង់សំណង់រំលោភយកដីទន្លេនៅក្រុងអរិយក្សត្រខេត្តកណ្តាលយ៉ាងរភើយ។

ប្រភពច្បាស់ការពីពលរដ្ឋបានអោយដឹងថាសំណង់ដែសង់នៅចំណុចភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិលក្រុងអរីយក្សត្រ គឺជារបស់អ្នកមានអំណាចតែពួកគាត់មិនហ៊ានបញ្ចេញឈ្មោះនោះទេ ហើយសំណង់ខាលើសង់យូមកហើយដែរដោយមិនដឹងថាមានច្បាប់ឬគ្មានច្បាប់ឡើយដោយគ្រាន់តែដឹងថាសង់រំលោភយកទន្លេតែប៉ុន្នោះ។

ប្រភពដដែលបានបញ្ចាក់ទៀតថានៅក្រុងអរីយក្សត្រមានតែពួកអ្នកមានលុយមានអំណាចនោះទេដែលចិញ្ចឹមចិត្តចង់បានតែដីទន្លេ បើក្រៗដូចពួកគាត់រំលោភដីទន្លេតែ១តឹកដឹងតែក្រុមអាជ្ញាធរមកហាមឃាត់ភ្លៀមៗតែម្តង។

ពាក់ពន្ធ័ករណីខាងលើពេញចិត្តមេឌាមិនអាចសុំការបំភ្លឺពីលោកចៅសង្កាត់ព្រែកអំពិលបានទេដោយទូរសព្ទ័ចូលមិនមានអ្នកទទួល។ ចំណែកលោកចាន់ តារា អភិបាលក្រុងអរីយក្សត្របានអោយប្រាប់អ្នកការសែតអោយដឹងថាពិតជាមានការសាងសង់សំណង់នៅចំណុចខាងលើមែនតែរឿងរំលោភយកទន្លេលោកសុំបដិសេធគឺមិនមានការំលោភនោះទេ។

លោកអភិបាលក្រុងបានបន្តទៀតថាពីមុនដីនៅចំណុចនឹងជាដីកម្មសិទ្ធ(លោកអភិបាលមិនចាំឈ្មោះម្ចាស់កម្មសិទ្ធដីនឹងទេ)វាបានបាក់ចូលទន្លេដូច្នេះម្ចាស់គាត់រៀបចំបុកគ្រឹះទប់ដីកុំអោយបាក់ចូលទន្លេទៀតព្រោះម្ចាស់គាត់ត្រៀមសង់លំនៅឋាន។

បច្ចុប្បន្នលោកអភិបាលក្រុងបានអោយម្ចាស់ផ្អាក់សិនដោយតម្រូវអោយម្ចាស់ដីខាងលើរត់ច្បាប់អោយរួចរាល់សិនទើបអនុញ្ញតិអោយសង់បន្ត។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages