ក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះត្រួតពិនិត្យសុខភាពដល់កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង៤ និងអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះត្រួតពិនិត្យសុខភាពដល់កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង៤ និងអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩



ក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះត្រួតពិនិត្យសុខភាពដល់កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង៤ និងអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩  

(ខេត្តបន្ទាយមានជ័យ):ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ចារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាល ដែលដឹកនាំដោយលោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ចុះពិនិត្យបើកឱសថ និងព្យាបាលជម្ងឺដល់កម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោកទាំង៤ និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង ៩ ។


ពិធីនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីធានានូវសុខភាពកងកម្លាំងនគរបាលជាតិអោយបានរឹងមាំ ក្នុងការបំរើការងារប្រចាំថ្ងៃ ដែលកំពុងកំពុងប្រចាំការគ្រប់គោលដៅ គ្រប់កងឯកភាពនិងគ្រប់ផ្នែកពាក់ព័ន្ធ។


លោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យសុខាភិបាល បានឲ្យដឹងថា បេសកកម្មនេះ ក្រុមការងារគ្រូពេទ្យនគរបាល ត្រូវបានបែងចែកជា០២ក្រុម និងប្រើប្រាស់ពេលចំនួន០២សប្តាហ៍ទើបបញ្ជប់រួចរាល់។ ជាក់ស្តែងកាលពីថ្ងៃទី ២០ ខែមីនា នេះ ក្រុមទាំង២នេះ ត្រូវបានបញ្ជប់បេសកម្ម ដែលដឹកនាំដោយលោកស្រី នៅវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ អធិការដ្ឋាននគរបាលស្រុកថ្មពួក និងរសៀលនៅអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ ។


ឆ្លៀតក្នុងឱកាសនោះ លោកស្រីវរសេនីយ៍ទោ សែ សុវ៉ារី បានពាំការសួសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការ ដល់កងកម្លាំងទាំងអស់ត្រូវ បន្តយកចិត្តទុកដាក់ចំពោះសុខភាពឲ្យបានល្អ ព្រោះសុខភាពសំខាន់ កន្លែងស្អាត រស់នៅស្អាត នាំមកនូវសុខភាពល្អជាពិសេស កន្លែងស្អាតធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណះ ទទួលបានភាពកកក្តៅ មានភាពរីករាយសប្បាយចិត្ត និងមានទំនប់ចិត្តលើកិច្ចការងាររដ្ឋបាល ជាពិសេសលើការរៀបចំ អនាម័យសុខភាពជាដើម របស់នគរបាលយើង ៕























No comments:

Post a Comment

សុខភាពនិងសម្រស់

Pages