គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកវរសេនីយ៍ទោ ស មនោរម្យ នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ស្នងការ ចុះសួរសុខទុក្ខមន្រ្តីនគរបាលចំនួន១រូបកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបាត់ដំបង

ដោយ :www.meassoranews.com


លោកវរសេនីយ៍ទោ ស មនោរម្យ នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ស្នងការ ចុះសួរសុខទុក្ខមន្រ្តីនគរបាលចំនួន១រូបកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបាត់ដំបង

(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃទី ១៤ ខែ មីនា  ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ស មនោរម្យ នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំមន្ត្រីនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និង នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ឆួន លីជិញ នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលជួបគ្រោះថ្នាក់ចរាចរ កាលពីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤កន្លងទៅ និងកំពុងសម្រាក់ព្យាបាលជម្ងឺនៅខេត្តបាត់ដំបង ។


អំណោយនិងសម្ភារៈរួមមាន: កថវិកា ចំនួន៥០០.០០០រៀល(ហាសិបមុឺនរៀល) ទឹកសុទ្ធ និងទឹកដោះគោឆៅ ។


ជាមួយគ្នានេះលោកវរសេនីយ៍ ស មនោរម្យ បានពាំការសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត  ដើម្បីជាការលើកទឹកចិត្ត  នាំយកថវិការួមសម្ភារៈខាងលើ ប្រគល់ជូនប្អូន វរសេនីយ៍ត្រី ឆួន លីជិញ ដែលរងរបួសដោយជួបគ្រោះថ្នាក់ចរាចរណ៍ និងជូនពរប្អូនឆាប់ជាសះស្បើយនិងឆាប់បានទៅបម្រើការងារវិញផងដែរ ។


ក្រុមគ្រួសារលោក វរសេនីយ៍ត្រី ឆួន លីជិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ ដែលបានចាត់ លោកវរសេនីយ៍នាយរងការិយាល័យ រួមមន្ត្រី ចុះមកសួរសុខទុកុ្ខដល់រូបលោកផ្ទាល់និងក្រុមគ្រួសារព្រមទាំងឧបត្ថម្ភថវិកា សម្ភារៈ ដល់លោកសម្រាប់ចំណាយក្នុងពេលកំពុងសម្រាកព្យាបាលរបួសនេះផងដែរ ៕







No comments