ឯកឧត្តម សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តន៍ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅសាលប្រជុំគណបក្សស្រុកស្វាយចេក - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តន៍ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅសាលប្រជុំគណបក្សស្រុកស្វាយចេក


ឯកឧត្តម សិទ្ធិ  ឡោះ ប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តន៍ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅសាលប្រជុំគណបក្សស្រុកស្វាយចេក


បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សិទ្ធិ  ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារចុះជួយឃុំចំនួន៤របស់ស្រុកស្វាយចេក ចំនួន ២៧នាក់ចូលរួមកិច្ចប្រជុំ ស្តីពីការអនុវត្តន៍ផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅសាលប្រជុំគណៈកម្មាធិការបក្សស្រុកស្វាយចេក។


កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងបានចូលរួមជាគណៈអធិបតីដោយ ឯកឧត្តម សេង ស៊ីណារិន អនុប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ឯកឧត្តម អ៊ុង សំអាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយចេក ។


ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយស្រុកស្វាយចេក និង លោក លោកស្រី ប្រធាន អនុប្រធានបក្សស្រុក ប្រធានបក្សឃុំ ប្រធានបក្សភូមិ និងសមាជិកសមាជិកាសរុបចំនួន១១៤នាក់៕


















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages