ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដល់កងកម្លាំង - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដល់កងកម្លាំង


ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដល់កងកម្លាំង


បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យនគរបាលជំនាញ លោកអធិការនគរបាលគ្រប់បណ្តាក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។


កិច្ចប្រជុំនេះមានរបៀបវរៈចំនួន៣គឺ ១-ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការសុំច្បាប់និងការអនុញ្ញតិច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា ២-ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឪកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ៣-ផ្សព្វផ្សាយវេនប្រចាំការ ត្រៀមដោះស្រាយហេតុការណ៍ ក្នុងឪកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តន៍ តួនាទី ភារកិច្ច គោរពច្បាប់ គោរវិន័យ គោរពមេកើយតាមឋានានុក្រមឲ្យបានល្អ។ ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ កងកម្លាំងនគបាលគ្រប់អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ត្រូវអនុត្តន៍ផែនការនេះឲ្យមានប្រសិទ្ធភាព និង ត្រូវធ្វើយ៉ាងណាធានាឲ្យបានទាំងស្រុងនូវសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងពិធីខាងលើ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសប្បាយរីករាយនៅគ្រប់មូលដ្ឋាន ហើយត្រូវចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា៕






















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages