លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ខែកញ្ញា ឆ្នាំ២០២៤ និងដាក់ចេញនូវផែនការសម្រាប់អនុវត្តសម្រាប់ខែបន្ទាប់ និងផ្សព្វផ្សាយផែនការពារដល់កងកម្លាំងក្រោមឱវាទ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ខែកញ្ញា ឆ្នាំ២០២៤ និងដាក់ចេញនូវផែនការសម្រាប់អនុវត្តសម្រាប់ខែបន្ទាប់ និងផ្សព្វផ្សាយផែនការពារដល់កងកម្លាំងក្រោមឱវាទ


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ខែកញ្ញា ឆ្នាំ២០២៤ និងដាក់ចេញនូវផែនការសម្រាប់អនុវត្តសម្រាប់ខែបន្ទាប់ និងផ្សព្វផ្សាយផែនការពារដល់កងកម្លាំងក្រោមឱវាទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅផែនការសម្រាប់អនុវត្តខែបន្ទាប់ ដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលគ្រប់បណ្តាក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។


លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការខែកញ្ញា ឆ្នាំ២០២៤កន្លងមក និងផ្សព្វផ្សាយផែនការងារ ផែនការការពារ ដល់កងកម្លាំងក្រោមឱវាទ។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលគ្រប់អង្គភាពពាក់ព័ន្ធ ដែលបានបំពេញ តួនាទី ភារកិច្ច បានល្អ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ពិសេសការយាម ល្បាត ការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម សន្តិសុខព្រំដែន សន្តិសុខព្រហ្មទណ្ឌ និងក្មេងទំនើង បទល្មើសមានការថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។


លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រួមគ្នា បង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ៖

-បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន 

-បទល្មើសជួញដូរផ្លូវភេទគ្រប់ទំរង់ ពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម 

-ពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស  

-ទប់ស្កាត់រាល់ពត៌មានក្លែងក្លាយ ការញុះញុង ការតវ៉ាប្រឆាំងទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។

-ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឳ្យបានល្អ៕

















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages