ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីក្រុងពាលី បើកការដ្ឋានសាងសង់ថ្នាល បណ្ដុះកូនឈើថ្នាក់តំបន់ទី១ នៅខេត្តត្បូងឃ្មុំ និងបន្តចុះពិនិត្យវឌ្ឍភាពការសាងសង់អាគារសិក្សា ១ ខ្នង កម្ពស់ ២ជាន់ ស្មើ ១៦បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក ក្នុងស្រុកអូររាំងឪ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីក្រុងពាលី បើកការដ្ឋានសាងសង់ថ្នាល បណ្ដុះកូនឈើថ្នាក់តំបន់ទី១ នៅខេត្តត្បូងឃ្មុំ និងបន្តចុះពិនិត្យវឌ្ឍភាពការសាងសង់អាគារសិក្សា ១ ខ្នង កម្ពស់ ២ជាន់ ស្មើ ១៦បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក ក្នុងស្រុកអូររាំងឪ


ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីក្រុងពាលី បើកការដ្ឋានសាងសង់ថ្នាល បណ្ដុះកូនឈើថ្នាក់តំបន់ទី១ នៅខេត្តត្បូងឃ្មុំ និងបន្តចុះពិនិត្យវឌ្ឍភាពការសាងសង់អាគារសិក្សា ១ ខ្នង កម្ពស់ ២ជាន់ ស្មើ ១៦បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក ក្នុងស្រុកអូររាំងឪ 


(ត្បូងឃ្មុំ)៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម ពិធីបើកការដ្ឋានបណ្ដុះកូនឈើថ្នាក់តំបន់នៅខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ និងលោកស្រី អាលីស្សា ឆាខ័រ តំណាងប្រចាំប្រទេស របស់UNDP និងកញ្ញា សម្បត្តិ មុន្នីវល័ក្ខ តំណាងក្រុមហ៊ុនកូកាកូឡា ធ្វើឡើងនៅចំការកៅស៊ូពាមជាំង ស្ថិតនៅភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ 


ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ លោក-លោកស្រី ថ្នាក់ដឹកនាំ នៃក្រសួងបរិស្ថាន និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងតាមស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ, អភិបាលរងខេត្ត, លោក-លោកស្រី អភិបាល អភិបាលរង ក្រុងស្រុក ទាំង ៧ លោកប្រធាន និងមន្ត្រី នៃមន្ទីរបរិស្ថានខេត្ត កម្លាំងប្រដាប់អាវុធទាំង បី ប្រភេទ អង្គការដៃគូជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ប្រជាការពារ សិស្សានុសិស្ស យុវជន កាយរិទ្ធ កាកបាទក្រហម ស.ស.យ.ក ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។


ក្រសួងបរិស្ថាន បានផ្តួចផ្តើមការសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេបំផុតនៅកម្ពុជា លើទំហំដីជាង ៣ហិកតា ដែលមានសមត្ថភាពផលិតកូនឈើប្រមាណជាង ១លានដើម ក្នុង ១ឆ្នាំ និងជាថ្នាលដែលបំពាក់ដោយប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដើរដោយថាមពលព្រះអាទិត្យ។ ថ្នាលបណ្តុះកូនឈើទី ១នេះ សាងសង់ឡើង ស្ថិតក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរ នៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន»។ ហើយថ្នាលបណ្តុះកូនឈើនេះ បានរួមចំណែកដល់ការចូលរួមដាំដើមឈើឡើងវិញឲ្យបានច្រើន សំដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។ 


ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្តួចផ្តើមបង្កើតស្ថានីយ៍ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ ដោយមានខេត្តគោលដៅចំនួន៥ ដែលគ្របដណ្តប់ទៅដោយភូមិសាស្រ្តសម្រាប់ដាំដុះ ដាំស្តារព្រៃឈើឡើងវិញ ដែលរួមមានខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំនេះផ្ទាល់ ដែលមានសមត្ថភាពផលិតកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋ និងសាធារណៈ ជូនដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។ 


លោកស្រី អាលីស្សា ឆាខ័រ (Alissar Chaker) តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា បានថ្លែងថា UNDP បានគាំទ្រកិច្ចខិតខំប្រឹងប្រែង ដែលកំពុងតែអនុវត្តក្រោមយុទ្ធសាស្ត្រស្តារព្រៃឈើជាតិឡើងវិញ ដែលមានគោលបំណង ដាំដើមឈើចំនួន ១លានដើម ក៏ដូចជាអនុសាសន៍ក្នុងគោលនយោបាយការចូលរួមចំណែក ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីការប្រែប្រួលអាកាសធាតុ (NDC) និងគោលដៅអព្យាក្រឹតកាបូន។  លោកស្រីបន្តថា កន្លងមក UNDP បានគាំទ្ររាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងការបង្កើតគោលនយោបាយ និងក្របខណ្ឌសំខាន់ៗ ដូចដែលបានរៀបរាប់ខាងលើ សម្រាប់ការអនុវត្តរបៀបវារៈអាកាសធាតុរបស់ជាតិ និងបន្តការរួមចំណែកចំពោះមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបានគម្របព្រៃឈើចំនួន ៦០ភាគរយ នៅឆ្នាំ២០៥០។


ទន្ទឹមនោះដែរ កញ្ញា សម្បត្តិ មុនីវរល័ក្ខ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា- កូឡាកម្ពុជា បានបញ្ជាក់ផងដែរថា ការចូលរួមចំណែកជាផ្នែកមួយនៃគម្រោងនេះ តាមរយៈការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ បំពាក់នៅទីតាំងថ្នាលបណ្តុះកូនឈើ ពោលគឺប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលកាត់បន្ថយការបំពុលបរិស្ថាន ដើម្បីបណ្តុះកូនឈើ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថានទាំងភាពស្អាត ភាពបៃតង និងចីរភាព។ កញ្ញា បានថ្លែងថា ការរៀបចំនាថ្ងៃនេះ ក៏ជាសក្ខីភាព នៃភាពជាដៃគូដ៏រឹងមាំ រវាងក្រសួងបរិស្ថាន ភ្នាក់ងារ UNDP និងវិស័យឯកជន។ លើសពីនេះ ភាពជាដៃគូ ស្ថានីយ៍នេះ បានបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់អនាគតបៃតង និងប្រកបដោយចីរភាព សម្រាប់កម្ពុជាផងដែរ។


ជាថ្មីម្តងទៀត ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP និងក្រុមហ៊ុនកូកា-កូឡា ដៃគូរអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ដែលបានគាំទ្រទាំងបច្ចេកទេស និងធនធាន ថវិកា ក្នុងការរៀបចំ និងកសាងស្ថានីយ៍ថ្នាលបណ្តុះកូនឈើនេះឡើង និងបានចែកជូនប្រជាជនដោយឥតគិតថ្លៃ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ សហការរួមគ្នាបំផុសចលនាដាំដើមឈើឱ្យបានទូលំទូលាយ ដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ កាត់បន្ថយកម្តៅ និងការពារបរិស្ថាន។


តមកក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូ បន្តចុះពិនិត្យវឌ្ឍនភាពការសាងសង់អាគារសិក្សា ១ ខ្នង កម្ពស់ ២ជាន់ ស្មើ ១៦បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំផងដែរ ៕




















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages