ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញនាំប្រតិភូ និងបងប្អូនប្រជាពលរដ្ឋសិស្សនិស្សិត ចុះទស្សនៈកិច្ចសិក្សា តាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ដំណើរទស្សនៈកិច្ចសិក្សា របស់ពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ គឺដើម្បីឱ្យបងប្អូនបានឃើញការអភិវឌ្ឍន៍ នៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ខណៈដំណើរនេះ មានរយៈពេល១ថ្ងៃពេញ ដោយមានសមាជិកជាង២០០នាក់ បានមកដល់ទីតាំងបង្គោលព្រំដែនលេខ១៣០ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សូមជម្រាបថា: ដំណើរទស្សនៈកិច្ចសិក្សានេះ ផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។
សម្រាប់កម្មវិធីនេះ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺផ្តល់ជូនដោយឥតគិតថ្លៃ ដែលឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះឡើយ៕
No comments:
Post a Comment