គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

កម្លាំងប៉ុស្តិ៍ស្រទ្បប់ ចុះបង្ក្រាបមាន់ជល់អនទ្បាញមួយកន្លែង និងបានដកហូតវត្ថុតាងមួយចំនួនយកមករក្សាទុកនៅប៉ុស្តិ៍

ដោយ :www.meassoranews.com


កម្លាំងប៉ុស្តិ៍ស្រទ្បប់ ចុះបង្ក្រាបមាន់ជល់អនទ្បាញមួយកន្លែង និងបានដកហូតវត្ថុតាងមួយចំនួនយកមករក្សាទុកនៅប៉ុស្តិ៍


នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥ :៣០នាទី ដោយមានការបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក សំា ហេងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានអោយប៉ុស្តិ៍ស្រទ្បប់ ដឹកនំាកម្លំាងចុះបង្រ្កាបទីតំាងមាន់ជល់អនទ្បាញមួយកន្លែងនៅចំណុចផ្ទះឈ្មោះ ស៊ុន រ៉ា ដែលស្ថិតនៅភូមិនិគមក្រោម ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ជាក់ស្តែងពេលកម្លាំងសមត្ថកិច្ចទៅដល់ឃើញថាមានការភ្នាល់ជល់មាន់តាមអនឡាញ មានគ្នាបីទៅបួនម្នាក់ ដោយឃើញកម្លាំងសមត្ថកិច្ចអ្នកញៀនល្បែងក៍នំាគ្នារត់គេចខ្លួនបាត់អស់អស់ ដោយបន្សល់ទុកនៅអិលស៊ីឌី ទំហំ១៤អុីង១គឿង រួចហើយកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រទ្បប់

អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សូមថ្លែងអរគុណដល់សាធារណជន អ្នកសារពត័មាន និងតាមបណ្ដាញទំនាក់ទំនងសង្គម តែងតែសហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្រ្តស្រុកត្បូងឃ្មុំ។


No comments