លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចាត់ឲ្យកម្លាំងប្រចាំបញ្ជាក្នុងវេនទី០៣ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត និងកម្លាំងជំនាញចរាចរណ៍ បានដាក់គោលដៅត្រួតពិនិត្យ អាវុធគ្រឿងផ្ទុះ
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអាស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី១៧ ខែតលា ឆ្នាំ២០២៤ដោយយោងតាមបទបញ្ជាររបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចាត់ឲ្យកម្លាំងប្រចាំបញ្ជាក្នុងវេនទី០៣ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត និងកម្លាំងជំនាញចរាចរណ៍ បានដាក់គោលដៅត្រួតពិនិត្យ អាវុធគ្រឿងផ្ទុះ នៅចំណុចផ្លូវ(សាលារៀនពីជាន់)ដែលស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាលទ្ធផលពុំមានបទល្មើសអ្វីកើតឡើងគួរអោយកត់សម្គាល់នោះឡើយ។
No comments