លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូអង្គការ IGM នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូអង្គការ IGM នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ


លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូអង្គការ IGM នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ): នៅថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ ស្នងការរង លោកនាយការិយាល័យ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូអង្គការ IGM នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។


នាឱកាសនោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ និងអង្គការ IGM បានសំណោះសំណាល ចែករំលែកបទពិសោធន៍ និងបន្តពង្រឹងកិច្ចសហការលើកិច្ចការងារ បង្ការទប់ស្កាត់ការជួ.ញដូ.រមនុស្ស, ការជួ.ញដូ.រកម្លាំងពល.កម្មកុមារ, ការឆ្លងដែន ការកេញប្រវ័ញ្ញកុមារតាមផ្ទះ ឬតាមក្រុមហ៊ុន សហគ្រាស និង បន្តពង្រឹងកិច្ចសហការ ស្រាវជ្រាវបទល្មើសពាក់ព័ន្ធនឹងអំពើជួ.ញដូ.រមនុស្សពីក្រៅប្រទេស ដែលខាងកម្ពុជាបានបង្រ្កាប ដោយសហការជាមួយខាងជំនាញអន្តោប្រវេសន៍ ឬសន្តិសុខរហូតទទួលបានជោគជ័យ, បន្តកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួ.ញដូ.រមនុស្សក្នុងខេត្ត និងឆ្លងដែន និងបន្តកិច្ចសហការបណ្តុះបណ្តាលផ្នែកជំនាញ ដល់មន្ត្រីនគរបាលជាតិបន្ថែមទៀត ។


ចុងបញ្ជប់កិច្ចជួបសំណេះសំណាល លោក ឧត្តមសេនីយ៍ទោ ស្នងការ និងអង្គការ IGM ប្រគល់ទទួល

























កន្ត្រកផ្លែឈើ ជាអនុស្សាវរីយ៍ ប្រកោបដោយក្តីរីករាយ ៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages