គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់ជូនមន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ !

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់ជូនមន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ !


ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក បួន សេងសុពិសដ្ឋ នាយការិយាល័យបុគ្គលិក និងកម្លាំងចំណុះផែនការងារអន្តោប្រវេសន៍ ព្រមទាំងសហការី តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាសរុបចំនួន ៣,៨០២,០០០រៀល ជូនមន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺ ចំនួន ០២ នាក់ ៖  

១. លោកអនុសេនីយ៍ឯក គង់ សុម៉ារដ្ធា អត្តលេខ ៥៤១៥៨ នាយរងផ្នែក ការិយាល័យសើបអង្កេត និងអនុវត្តនិតិវិធី ថវិកាចំនួន២,១៥០,០០០៛ កំពុងសម្រាកព្យាបាលនៅគេហដ្ធាន ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

២. លោកអនុសេនីយ៍ត្រី ដេ ជូ អត្តលេខ  ៧៨៩៤៧ នាយរងផ្នែក  ការិយាល័យគ្រប់គ្រងជនបរទេស ថវិកាចំនួន ១,៦៥២,០០០៛ កំពុងសម្រាកព្យាបាលនៅគេហដ្ធាន ភូមិប្រស្រែក្រោម សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ៕


No comments