លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះសំណេះសំណាលសួរសុខទុក្ខ និងពង្រឹងការងារជំនាញបន្ថែមដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកមេមត់
#ខេត្តត្បូងឃ្មុំ៖ ថៃ្ងសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំសហការី រួមមាន លោកស្នងការរងដឹកនាំ លោកនាយការិយាល័យភស្តុភារ និង លោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះសំណេះសំណាលសួរសុខទុក្ខ និងពង្រឹងការងារជំនាញបន្ថែមដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក គគី មេមង កំពាន់ ទន្លូង ជាំតាម៉ៅ រូង និងជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្ដាំផ្ញើ ឲ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងអស់៖
✍️ ខិតខំប្រឹងប្រែងបម្រើការងារសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
✍️ ខិតខំយកចិត្តទុកដាក់ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។
✍️ បន្តផ្សព្វផ្សាយលក្ខណៈសម្បត្តិភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអប់រំណែនាំអ្នកប្រើប្រាស់ផ្លូវនៅតាមចំណុចប្រឈម កន្លែងជើងកប ដែលងាយរងគ្រោះថ្នាក់កន្លងមក និងច្បាប់ស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិច នៅតាមសាលារៀន និងទីប្រជុំជននានា ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឲ្យបានកាន់តែល្អប្រសើរថែមទៀត។
✍️ មានសាមគ្គីភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហការ ជាមួយបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅជិតគ្នា ។
✍️ ត្រូវបន្តថែរក្សា អនាម័យ និងសម្អាត បរិស្ថានប៉ុស្តិ៍រដ្ឋបាល ឲ្យបានស្អាតជាប្រចាំ ។
✍️ បន្តល្បាតតាមភូមិសាស្ត្រតំបន់ងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់បទល្មើសនានា នៅមូលដ្ឋាន និងណែនាំដល់ប្រជាពលរដ្ឋដែលទុកម៉ូតូតាមចម្ការ និងវាលស្រែ ។
✍️ ធ្វើបច្ចុប្បន្នភាពមុខសញ្ញាថ្មី និងចាស់ (គ្រឿងញៀន ក្មេងទំនើង និង ព្រហ្មទណ្ឌ) ។
✍️ បន្តយកចិត្តទុកដាក់គ្រប់គ្រង និងថែរក្សាសម្ភារ ជាពិសេសអាវុធទុកដាក់មានសុវត្ថិភាព ។
✍️ ជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ នៅតាមគ្រឹះស្ថានសិក្សាជាប់ផ្លូវជាតិ និងទីប្រជុំជន ។
✍️ ត្រូវប្រើប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ពេល ចុះបេសកកម្ម និងបំពេញការងារប្រចាំថ្ងៃ ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ រៀល ក្នុងការសាងសង់ ខ្លោងទ្វារប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពាន់ និងឧបត្ថម្ភថវិកាមួយចំនួនដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ខាងលើ ៕
No comments:
Post a Comment