គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញជួបសំណេះសំណាលនិងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល(ពីរលានបួនសែនរៀល) ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញជួបសំណេះសំណាលនិងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល(ពីរលានបួនសែនរៀល) ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន 

=====•===•===•===

(បន្ទាយមានជ័យ):នៅថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបញ្ជប់កម្មសិក្សានៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុក-ក្រុងទាំង៩ ក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។


សូមបញ្ជាក់ថា និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់មកពីបណ្ឌិត្យសភានគរបាលកម្ពុជាដែលបញ្ចប់កម្មសិក្សានូវក្នុងអង្គភាពស្នងការដ្ឋននគរបាលខេត្តបន្ទាយមានជ័យមានរយៈពេល២ខែ ។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានក្រើនរំលឹកបន្ថែមដល់ប្អូនៗ និស្សិតដែលបានបញ្ជប់ទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែម ចំណេះជំនាញវិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងដើរឲ្យស្របតាមយុគសម័យឌីជីថល ហើយត្រូវឈរលើ គោលការណ៍ គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន។ ពេលបញ្ជប់កម្មសិក្សានិងទទួលបានជោគជ័យ ហើយវិលត្រឡប់ទៅសាលាវិញនិស្សិតនីមួយៗ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ  លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូដាក់ជូន ហើយត្រូវយកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់ ដើម្បីអនុវត្តក្នុងនីតិវិធី ការងាររបស់សាលាឲ្យមានប្រសិទ្ធិភាព។


ក្នុងការចូលជួបសំណេះសំណាលនិស្សិតនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់និស្សិតចំនួន ២៤នាក់ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល(ដប់មុឺនរៀល) ផងដែរ ៕












No comments