គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អបអរសាទរ ខេត្តត្បូងឃ្មុំ គ្រងជើងឯក !! រដ្ឋបាលខេត្ត ប្រារព្ធពិធីដង្ហែក្បួនក្រុមកីឡាបាល់ទាត់ និងដង្ហែពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៨

ដោយ :www.meassoranews.com


អបអរសាទរ ខេត្តត្បូងឃ្មុំ គ្រងជើងឯក !! រដ្ឋបាលខេត្ត ប្រារព្ធពិធីដង្ហែក្បួនក្រុមកីឡាបាល់ទាត់ និងដង្ហែពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៨


ដើម្បីអបអរក្នុងការទទួលបានជ័យលាភីជើងឯក នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងដឹកនាំប្រារព្ធពិធីដង្ហែក្បួនក្រុមកីឡាបាល់ទាត់ និងដង្ហែពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៨ ឆ្នាំ២០២៤-២០២៥។


ក្នុងពិធីដង្ហែក្បួននោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងក្រុង/ស្រុក លោកគ្រូ អ្នកគ្រូ ក្រុមកីឡាករ សិស្សានុសិស្សយ៉ាងច្រើនកុះករ។  


មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរដល់គ្រូបង្វឹករបស់ក្រុមបាល់ទាត់ប្រចាំខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន ដល់កូនក្រុមក្នុងការប្រកួតទទួលបានជ័យជម្នះ ដែលជាផ្នែកមួយក្នុងការលើកមុខលើកមាត់ដ៏ធំធេង សម្រាប់ខេត្តត្បូងឃ្មុំនេះ។ 


ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ៖ ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក ដើម្បីទទួលបានពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី១៨  ឆ្នាំ២០២៤ ថ្នាក់ខេត្តនេះ គឺខេត្តត្បូងឃ្មុំទទួលបានជ័យជម្នះ លើខេត្តកំពង់ចាមក្នុងវគ្គផ្ដាច់ព្រ័ត្រ  ដោយទទួលលទ្ធផលបេណាំទី៣-២ ដែលការប្រកួតនេះប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។


ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ក៏សំណូមពរដល់ក្រុមកីឡាករ ទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ជាបន្តទៅទៀត ដើម្បីឈានទៅដល់ជ័យជម្នះជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។


សូមជម្រាបថា: ពិធីនេះបានប្រារព្ធ និងដង្ហែចេញដំណើរពីសាលាក្រុងសួង ឆ្លងកាត់តាមបណ្តាក្រុង-ស្រុក ឆ្ពោះទៅកាន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងពិសាអាហារសាមគ្គី ជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ដែលបានយកឈ្នះក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ៕


















No comments