គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនស្ត្រីម្នាក់បានធ្វើសកម្មភាពលួចកាត់ខ្សែក

ដោយ :www.meassoranews.com


#ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១:៤០នាទី មានករណីលួច(កាត់ខ្សែក) កើតឡើងនៅភូមិសាទុំ ឃុំជាំក្រវៀង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កដោយជនសង្ស័យឈ្មោះ អឿន សូម៉ុន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញបានធ្វើសកម្មភាពលួចកាត់ខ្សែក របស់កូនប្រុសជនរងគ្រោះឈ្មោះ ឡុង សេរីស័ក្ត ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ បាននាំខ្លួនជនសង្ស័យ មកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការបន្ត។

No comments