គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក អែតដា ដូរ៉ាមី អភិបាលរងស្រុក តំណាងលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានចុះផ្ទៀងផ្ទាត់ត្រួតពិនិត្យនិងណែនាំអោយម្ចាស់អាជីវកម្មឈ្មោះណឹម ណេត គ្រមអោយបានត្រឹមត្រូវ

ដោយ :www.meassoranews.com


លោក អែតដា ដូរ៉ាមី អភិបាលរងស្រុក តំណាងលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានចុះផ្ទៀងផ្ទាត់ត្រួតពិនិត្យនិងណែនាំអោយម្ចាស់អាជីវកម្មឈ្មោះណឹម ណេត គ្រមអោយបានត្រឹមត្រូវ


ស្រុកខ្សាច់កណ្តាល នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៣03:30នាទី លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល តំណាងលោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលរួមជាមួយលោក សាយ ដានាយរងរដ្ឋបាលស្រុកខ្សាច់កណ្តាល លោក កែវ សុគន្ធ ក្រុមប្រឹក្សាឃុំតាឯក លោកម៉ៅ សុផាត នាយរងប៉ុស្តិ៍តាឯក និងលោក រុំ សារ៉ាត់ នាយសេនាធិការ ស.ហស្រុកខ្សាច់កណ្តាល បានចុះផ្ទៀងផ្ទាត់ និងពិនិត្យទីតាំងរណ្តៅដីមួយកន្លែងរបស់ឈ្មោះ ណឹម ណេត ដែលស្ថិតនៅភូមិទ្រំាងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមការដឹកនាំរបស់លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល តំណាងលោកចេង ឌឺណា អភិបាលស្រុកខ្សាច់កណ្ដាល

ក្នុងនោះក្រុមការងារបានពិនិត្យឃើញថា ម្ចាស់អាជីវកម្មដឹកអាចម៍ដីរណ្តៅដីចល័តឈ្មោះ ណឹម ណេត គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវដែលមានលេខ ០០៧ ល.អច្រ១ ចេញដោយស្រុកខ្សាច់កណ្តាល ចំពោះការជីកយកកាយរណ្តៅខាងលើ មានទំហំ40m*40mជម្រៅប្រមាណជិត៣ម៉ែត្រ ក្នុងទំហំស្មើសូ០៥ពាន់ម៉ែត្រ ក្រទ្បានិងជម្រៅ៣ម៉ែត្រ ដោយទ្បែកសំរាប់ទ្បានដឹកដីមានទ្បានមួយចំនួនមិនបានធ្វើការក្រមអោយបានត្រឹមត្រូវមុនចេញដំណើរ ដូចនេះក្រុមការងារស្រុកនិងឃុំបានធ្វើកិច្ចសន្យាណែនំាដល់អ្នកបើកបរទ្បានដឹកដី និងម្ចាស់អាជីវកម្មគ្របអោយបានត្រឹមត្រូវមុននិងចេញដំណើរទៅតាមផ្លូវសាធារណៈ

ប្រសិនបើម្ចាស់អាជីវកម្មនិងម្ចាស់ទ្របានដឹកដីមិនគោរពតាមកិច្ចសន្យាណែនាំរបស់អាជ្ញាធរស្រុក និងមានវិធានការតាមច្បាប់ដោយមិនមានការលើកលែង។

No comments