គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ដំណឹងស្វែងរកគ្រួសារនៃសព ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ដោយ :www.meassoranews.com


ដំណឹងស្វែងរកគ្រួសារនៃសព ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍


នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤:៤០នាទី លើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិស្វាយមាស ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើងរវាង អ្នកថ្មើរជើង និងមធ្យោបាយមិនស្គាល់អត្ដសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ) បណ្ដាលឱ្យស្លាប់អ្នកថ្មើរជើង នៅកន្លែងកើតហេតុ ។


តាមការត្រួតពិនិត្យលើសាកសព ដោយកម្លាំងជំនាញបច្ចេកទេស បានបញ្ជាក់ថា សាកសពនេះ 

-មានអាយុ ប្រហែល ៥៨ឆ្នាំ ភេទស្រី

-សម្បុរស្រអែម សក់ខ្លី

-មានស្នាមសាក់ព្រួញ

-មានកម្ពស់ ១.៤៥ស.ម 

-ពាក់អាវដៃវែង ពណ៍ស និងគ្មានខោ ។  


បច្ចុប្បន្នមិនទាន់មានក្រុមគ្រួសារសាច់ញាតិទំនាក់ទំនងមកកម្លាំងជំនាញយើងខ្ញុំនៅឡើយ ដូច្នេះហើយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ សូមជួយផ្សព្វផ្សាយបន្ដ ដើម្បីស្វែងរកបងប្អូនសាច់ញាតិនៃសព ដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ។


សូមទំនាក់ទំនងមកក្រុមការងារប្រតិកម្មរហ័ស តាមរយៈលេខទូរស័ព្ទ ០៦៩ ៩៨៨ ៨៣៣ ឬទំនាក់ទំនងទៅកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩៨ ៩២៥ , ០៩៧ ២៣០ ០០១៨ ។



No comments