គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ផេង រតនា និងភរិយា​ !

ដោយ :www.meassoranews.com


កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ផេង រតនា និងភរិយា​ !


សៀមរាប​: រសៀលនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ លោក ផេង រតនា និងភរិយា តំណាង​ចែកចាយ​ប្រេងម៉ាស៊ីន ម៉ាក Valvoline ខេត្តសៀមរាប​ បាននាំយកទឹកបរិសុទ្ធចំនួន ១០០កេស មកឧបត្ថម្ភដល់ កងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាល និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ផេង រតនា និងភរិយា​ ដែលមានចិត្តសប្បុរស ជូនដល់អាវុធហត្ថខេត្តសៀមរាប និងសូមថ្លែងអំណរគុណចំពោះសប្បុរសជននាពេលកន្លងមកដែលតែងតែឧបត្ថម្ភគាំទ្រ ដល់កងរាជអាវុធហត្ថខេត្តសៀមរាបផងដែរ។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ  សូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕



No comments