គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ២សាលាគឺសាលាបឋមសិក្សាប្រាសាទ និងសាលាបឋមសិក្សាទួលអង្គប្រាសាទ ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន ដឹញូវីនេទៀន រីហ្សត ឯ.ក តំណាងដោយ ឯកឧត្តម លាង ឡង់ឌី

ដោយ :www.meassoranews.com


នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ២សាលាគឺសាលាបឋមសិក្សាប្រាសាទ និងសាលាបឋមសិក្សាទួលអង្គប្រាសាទ ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន ដឹញូវីនេទៀន រីហ្សត ឯ.ក តំណាងដោយ ឯកឧត្តម លាង ឡង់ឌី និងសហការី ក្នុងនោះសិស្សសរុបទាំងពីរសាលា មានចំនួន ៤៣៦នាក់ ស្រី ២០៧នាក់ ដោយសិស្សម្នាក់ៗទទួលបាន កាបូប១ ទឹកដោះគោ ១កំប៉ុង និងនំប័ុង ១ដើម ជូនសាលាសង្កាត់ប្រាសាទ ១០០,០០០រៀល លោកគ្រូ អ្នកគ្រូ ១៥នាក់ ១អ្នក ទទួលបាន ២០,០០០រៀល និងប្រជាការពារភូមិ ១០០,០០០រៀល ដោយមានការចូលរួមពី លោកចៅសង្កាត់ប្រាសាទ ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់  និងលោកមេភូមិអនុភូមិទាំងពីរភូមិ ។












No comments