ឧកញ៉ា លី សាម៉េត សំណេះសំណាល និងទទួលស្វាគមន៍សមាជិក ចំនួន១,០៤៤នាក់ មកពីគណបក្សសង្គ្រោះជាតិ មកចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឧកញ៉ា លី សាម៉េត សំណេះសំណាល និងទទួលស្វាគមន៍សមាជិក ចំនួន១,០៤៤នាក់ មកពីគណបក្សសង្គ្រោះជាតិ មកចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា


(ក្រចេះ)៖ អ្នកឧកញ៉្ញា (លោកគ្រូ មា)លី សា ម៉េត  តំណាងដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្យប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីបណ្តាគណបក្សនយោបាយសង្រ្គោះជាតិ នៅក្នុងខេត្តក្រចេះចំនួន១០៤៤ នាក់ បានស្ម័គ្រចិត្តចូលរួបរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។


ពិធីនេះដែរដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក យូ សិរីវុឌ្ឍ លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនខេត្តក្រចេះ , លោក ហឿ ស៊ីយ៉ែមប្រក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ និងសមាជិកសមាជិកាដែលទើបប្រកាសចូលជាសមាជិកគណបក្សប្រជាជនថ្មី។

ជាចិច្ចស្វាគមន៍លោក វ៉ា ថន សូមថ្លែងអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់បងប្អូនសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិដែលវិលមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានាឱកាសនេះ ។


គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមួយដែលមានវ័យចំណាស់ខាង នយោបាយនិងមានបទ ពិសោធន៍ជាង៧០ឆ្នាំមកហើយគឺមានគោលនយោ បាយច្បាស់លាស់ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។

លោកបញ្ជាក់ទៀតថាក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តក្រចេះ លោកបានអំពាវនាវដល់បងប្អូនសមាជិកសមាជិកាថ្មីជាង១ពាន់នាក់ សូមឱ្យបងប្អូនខិតខំអំពាវនាវដល់បងប្អូនដទៃទៀត ដែលមិន ទាន់បានដឹង មិនទាន់បានយល់ ចូលមករួមរស់នឹងកសាងប្រទេសជាតិយើងទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន នាឱកាសនៅពេលខាងមុខនេះ យើងមានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សូមឱ្យសមាជិកថ្មីទាំងអស់ទៅចូលរួមបោះឆ្នោត

កំុទ្រគណបក្សប្រជាជនឲ្យបានទាំងអស់គ្នាដើម្បីឲ្យក្រុមប្រឹក្សាឃុំសង្កាត់ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជារបស់យើងមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំនិងអភិវឌ្ឍន៍មូលដ្ឋានរបស់យើង អោយមានការរីកចម្រើន ។

អ្នកឧកញ៉ា លី សាម៉េត បានគូសបញ្ជាក់ក្នុងពិធីនោះថា ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច។

អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»។


អ្នកឧកញ៉ា លី សាម៉េត សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះបងប្អូននិង ជំនួសមុខឲ្យសម្ដេចតេជោ នាយករដ្មមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីថ្លែងអំណរអរគុណចំពោះបងប្អូនកូនក្មួយជាទីគោរពជាស្រលាញ់ស្រលាញ់ ដែលបានមករួមរស់ជាមួយកណបក្យប្រជាជនកម្ពុជា។ហើយបានគូសរំលេចទៀតថា កន្លងទៅទោះបីក្រុមប្រឆាំងប្រឹងប្រែងបង្កភាពវឹកវរ និងចលាចលយ៉ាងណាក្តី តែភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ បានបន្តកម្ចាយក្រុមទុច្ចរិតទាំងនោះ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

 អ្នកឧកញ៉ា បានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ៕






No comments:

Post a Comment

សុខភាពនិងសម្រស់

Pages