ពិតជាខ្លាំងម៉ែន!!!ទីតាំងល្បែងស៊ីសង «មាន់ជល់តាមទូរទស្សន៍អនឡាញ» នៅសង្កាត់ចោមចៅទី២ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាប ព្រោះជាឆ្នាំងបាយ
(ភ្នំពេញ)÷នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះមានបងប្អូនប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា មានទីតាំងល្បែងមាន់ជល់តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូ មួយកន្លែង ស្ថិតនៅភូមិ ចោមចៅ៣ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ ដោយគ្មានការបង្ក្រាប ឬ ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ មួយនេះខាំងណាស់ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្តបន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់ លោក អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុទ្ធីអធិការនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំង ល្បែងមាន់ជល់ តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់ប្រមុខរដ្ឋាភិបាល។
No comments:
Post a Comment