គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក លឹម សៀងហេង អភិបាល នៃគណ:អភិបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់រដ្ឋបាលក្រុងបាវិត

ដោយ :www.meassoranews.com


(ក្រុងបាវិត)នៅព្រឹកថ្ងៃចន្ទទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់រដ្ឋបាលក្រុងបាវិត។

កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាល នៃគណ:អភិបាលក្រុងបាវិត និងបានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង  លោកនាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង និងលោកចៅសង្កាត់ទាំង៥ ក្នុងក្រុង។
របៀបវារៈកិច្ចប្រជុំមាន÷

១.អានដីកាស្ដីពីការតែងតាំងនាយករងរដ្ឋ
បាល ក្រុងចំនួន០២រូប ដីកាតែងតាំងអនុប្រធានការិយាល័យ និងអង្គភាពចំនួន០៣រូប និងដីការស្តីពីការផ្ទេរមន្ត្រីចំនួន០១រូប។

២.ពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់រដ្ឋបាលក្រុងបាវិត។

៣.បញ្ហាផ្សេងៗនិងបិទអង្គប្រជុំ។



No comments