បនល្បែងជល់មាន់ និងអាប៉ោងខ្នាតយក្ស នៅចំកណ្តាលក្រុងភ្នំពេញ ច្បាប់ផ្តើមបើកដំណើរការហើយ សង្ស័យអាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន ត្រូវថ្នាំសណ្តំអស់ហើយ។
បនល្បែងជល់មាន់ និងអាប៉ោងខ្នាតយក្ស នៅចំកណ្តាលក្រុងភ្នំពេញ ច្បាប់ផ្តើមបើកដំណើរការហើយ សង្ស័យអាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន ត្រូវថ្នាំសណ្តំអស់ហើយ។ភ្នំពេញ យោងប្រភពពីរប្រជាពលរដ្ឋ ដែលរស់នៅខាងក្រោយ(ណាហ្គា២) និងអ្នកធ្វើដំណើរ តាមដងផ្លូវ នៅក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្ហើបអោយដឹងថា មានទីតាំង បនល្បែងជល់មាន់ និងអាប៉ោងខ្នាតយក្ស លំដាប់វីអាយភីកំពុងនឹងរៀបចំទីតាំងលេង ដែលមានដាក់ផ្លាកយីហោថា( អាគារជួលដ៏ធំ)លេងនៅខាងក្នុងជាន់ទី៣ ក្បែរនិងសាលារៀនជាច្រើនខ្នង ខាងក្រោយ(ណាហ្គា២)ក្នុងទឹកដីសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញនិងចាប់បើកដំណើរការនេះហើយ១៨ ខែវិច្ឆិកាឆ្នាំ២០២២។ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចនៅដ្ឋាន សង្ស័យតែត្រូវថ្នាំសណ្តំអស់ហើយ ទើបរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស។
No comments