ទីតាំងបើកលេងល្បែងភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើន តាមប្រព័ន្ធអនឡាញ ប្រភេទកាស៊ីណូ នៅផ្លូវ៩៩ កែងផ្លួវ៤៣២ ក្នុងសង្កាត់បឹងត្របែក សង្ស័យជាឆ្មំាងបាយរបស់អជ្ញារធក្នុងមូលដ្ឋាន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងបើកលេងល្បែងភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើន តាមប្រព័ន្ធអនឡាញ ប្រភេទកាស៊ីណូ នៅផ្លូវ៩៩ កែងផ្លួវ៤៣២ ក្នុងសង្កាត់បឹងត្របែក សង្ស័យជាឆ្មំាងបាយរបស់អជ្ញារធក្នុងមូលដ្ឋាន


ទីតាំងបើកលេងល្បែងភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើន តាមប្រព័ន្ធអនឡាញ ប្រភេទកាស៊ីណូ នៅផ្លូវ៩៩ កែងផ្លួវ៤៣២ ក្នុងសង្កាត់បឹងត្របែក សង្ស័យជាឆ្មំាងបាយរបស់អជ្ញារធក្នុងមូលដ្ឋាន


ភ្នំពេញ៖ មហាជនបានសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នគរបាល​រាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកលេងល្បែង«ភ្នាល់បៀរ ចាក់ភ្នាល់បាល់ គ្រប់ប្រភេទជាច្រើន តាមប្រព័ន្ធអនឡាញ ប្រភេទ«កាស៊ីណូ »នៅផ្លូវ99 កែងផ្លួវ៤៣២ ក្នុងសង្កាត់បឹងត្របែកកំពុងតែលួចលាក់បើកលេង ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត(ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។


មហាជននៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានលើកឡើងថា?ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង តាមអនឡាញគ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ។ ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។


មហាជនខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌចំការមន បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងចាក់បាល់តាមអនឡាញខាងលើនេះ ក៌ដូចជានាំគ្នាផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន សង្ស័យតែទីតាំងល្បែងស៊ីសងតាមអនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌចំការមនទេដឹង?។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages